ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តម៉ាកឡិចស៊ីស បណ្តាលឲ្យអគ្គិភ័យឆេះម៉ូតូយ៉ាងសន្ធោសន្ធៅ

សៀមរាប: នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២៣និង០០នាទី មានករណីអគ្គិភ័យឆេះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AE 0347 អ្នកបើកបរឈ្មោះ សុខ ភារុន ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបុកប៉ះជាមួយរថយន្តម៉ាក LEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AG 1879 អ្នកបើកបរគេចខ្លួន ក្រោយពេលបុករួច បណ្តាលឲ្យឆេះម៉ូតូនៅកន្លែងកើតហេតុ ត្រង់ចំណុចមុខវត្តព្រហ្មច័ន្ទ ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៨០-២៨១ ដែលស្ថិតនៅក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យរងការខូចខាត៖ (១០០%) មានម៉ូតូ ០១ គ្រឿង និងរងរបួសមនុស្សម្នាក់ធ្ងន់ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ ។ ចំណែកឯជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ករណីខាងលើនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកសូទ្រនិគម មិនបានចេញទៅនោះទេ ដោយបានយកឧបករណ៍បំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់
ពន្លត់ ៕

មតិយោបល់