ព័ត៌មានជាតិ

នគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង័្សយស្រីប្រុសចំនួន០២នាក់

បាត់ដំបងៈ កាលពីថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី នៅចំណុចក្រុមទី០៥ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផង នោះលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ គឺឈ្មោះ លី ស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងឈ្មោះ ស៊ុន ផៃ ហៅថៃ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅ ភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងប្លាស្ទិក ចំនួន០៩ថង់ សង្ស័យមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE (មិនទាន់ថ្លឹងទម្ងន់) ។ ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ក្រហម មានត្រាអក្សរបរទេស WY លើចំហៀង នៃគ្រាប់ថ្នាំ នីមួយៗ ចំនួន១,៥គ្រាប់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា ។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំ ញៀចំនួន០២គ្រឿង ។ ថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។ ទូរស័ព្ទដៃចំនួន០២គ្រឿង ។

នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំ សំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់ និងវត្ថុតាងមកកាន់ការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់