ព័ត៌មានជាតិ

មនុស្ស ២នាក់ រងរបួសធ្ងន់ ករណីរថយន្តធុនធំសណ្តោងរ៉ឺម៉កផ្ទុះកង់

កំពត: នៅថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពស ២៥៦៥ត្រូវថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៣និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយករណី ត្រង់ចំណុចភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១១៩និង១២០ រវាងរថយន្តតូច និងរថយន្តធុនធំសណ្តោងរ៉ឺម៉ក ក្នុងទិសបញ្ច្រាសគ្នា។

១/-បង្កឡើងដោយ រថយន្តមធុនធំសណ្តោង ម៉ាក HYUNDAi ពណ៌ក្រហម ក្បាលពាក់ស្លាកភ្នំពេញ 3E-6157 និងសឺមីរ៉ឺកម៉កពាក់ស្លាកលេខ ភ្នំពេញ 4A -5750 ធ្វើដំណើរពីទិសខាងលិចទៅកើតផ្ទុះកង់មុខខាងស្តាំវេចង្កូតឆ្លងចូលទៅគន្លងផ្លូវខាងស្តាំរបស់រថយន្តបើកមកពីទិសបញ្ច្រាស ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ បន្សល់វត្ថុតាងនៅកន្លែងកើតហេតុ។
២/-រថយន្តរងគ្រោះម៉ាក HYYUNDAi កូរ៉េ ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-6513 ធ្វើដំណើរពីកើតទៅលិច បើកបរដោយ ឈ្មោះ ភូ អ៊ុយ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិបឹងនិមល ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ និងអ្នករួមដំណើរមានឈ្មោះ ឈិន ចាន់ធា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកដំណាក់ចង្អើរ ខេត្តកែប របួសធ្ងន់ ទាំង ២នាក់ខាងលើ បានបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកវត្ថុតាងទាំងពីរ បានយករក្សាមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ ជាបណ្តោះអាសន្ន៕

មតិយោបល់