បរទេស៖ ទីបំផុតការស្វែងរកគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងរបស់លោក Steve Bruce គឺត្រូវបានធ្វើឡើងបានជោគជ័យហើយជាមួយនឹងអតីតគ្រូបង្វឹករបស់ក្លឹប Bournemouth ម្នាក់ដើម្បីវិលត្រឡប់មកកាន់លីគកំពូលនេះសាជាថ្មី។
The Goal បានអះអាងថា Newcastle បានធ្វើការតែងតែលោក Eddie Howe ជាគ្រូបង្វឹកថ្មីរបស់ក្លឹបជាមួយនឹងកុងត្រាដែលមានសុពលភាពប្រមាណជា២ឆ្នាំកន្លះរហូតដល់ឆ្នាំ២០២៤។
គួរឲ្យដឹងដែរថា Newcastle បានប្រកាសបណ្តេញចេញលោក Steve Brunce កាលពីថ្ងៃទី២០ខែតុលាកន្លមកពោលក្នុងការប្រកួតលើក ទី១០០០ ក្នុងនាមជាគ្រូបង្វឹកអាជីពហើយក៏ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការមកដល់របស់ចម្ចាស់ក្លឹបថ្មីជាសេដ្ឋីជនជាតិអារ៉ាប់៕
មតិយោបល់