ព័ត៌មានជាតិ

ផ្ទះ២ខ្នងនិងសាលាឆទាន១ខ្នងទៀតត្រូវអគ្គិភ័យឆេះខ្ទេចនៅស្រុកស្នួល

ក្រចេះ: នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីនៅចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានករណីអគ្គីភ័យកើតឡើងចំនួន០១លើក ដោយផ្ទុះសេខ្សែភ្លើង(ម្ចាស់ផ្ទះមិននៅ) ឈ្មោះស៊ាង ផល្លា ភេទប្រុស អាយុ៥៦ឆ្នាំ ផ្ទះតៀម២ខ្នងធ្វើអំពីឈើទំហ៊ុ៨,៥០ម×៩មជញ្ជាំងក្តាដំបូងប្រកដែក ខូចខាតទាំងស្រុង និងសម្ភារះរបស់របរប្រើប្រាស់ទាំងអស់ត្រូវខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ចំនួន២មឺុនដុល្លារ ។និងឆេះសាលាឆទាន១ខ្នងខូចខាតទាំងស្រុង ដោយឡែកមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ។
នៅក្នុងករណីនេះកម្លាំងជំនាញអគ្គិភ័យនគរបាលស្រុកស្នួលប្រើប្រាស់រថយន្តទឹក០១គ្រឿងរបស់អធិការនគរបាលស្រុកស្នួល ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត និងប្រជាពលរដ្ឋបានជួយពន្លត់ភ្លើងបានប្រើប្រាស់ឡានដឹកទឹកចំនូន៧ឡាននិងកាឡេថង់ដឹកទឹកចំនួន១គ្រឿង សរុបក្នុងការប្រើប្រាស់ទឹកអស់ចំនួន៥៩០០០លីត្រ ៕

 

មតិយោបល់