ភ្នំពេញៈ លោកយាយវ័យ ៨៦ឆ្នាំម្នាក់ ដើរវង្វេងអស់កម្លាំងដួលផ្កាប់មុខ រងរបួសឈាមច្រមុះ ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ ជួយយកអាសានឹងសូមឱ្យសាច់ញាតិ មកទទួលត្រឡប់ទៅវិញផង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណុចខាងលិចមន្ទីរពេទ្យគន្ធបុប្ផា ប្រមាន១០០ម៉ែត្រ តាមបណ្តោយផ្លូវ៩០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកយាយវ័យចំណាស់ខាងលើ អាយុ៨៦ឆ្នាំ ដោយអះអាងថា គាត់ឈ្មោះ ចក មកពីម្តុំស្រែវាល ស្រុកចំការលើ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោក យាយខាងលើ ដើរតាមបណ្តោយផ្លូវ៩០ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែអស់កម្លាំងដួលផ្កាប់មុខ ទៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យឈាមច្រមុះនឹងរលាត់ដៃ ហើយត្រូវបានអ្នកឃើញហេតុការណ៍ ជួយលើកគាត់មកលាងសំអាតនៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ លោកយាយត្រូវបានគេជួយយកអាសា បណ្តោះអាសន្ននៅកន្លែងកើតហេតុ ៕
មតិយោបល់