ស្វាយរៀងៈ លោកស្រីម៉ែនសំអន រួមនិងលោកស្រី ឈុនសារឹម តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងមកពីCPP នៅព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៦បានអញ្ជើញចូលរួមចុះឈ្មោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ហើយក្នុងចុះឈ្មោះដំបូងនេះដែរ ក៏មានការចូលរួមពីសំណាក់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
បើតាមមន្ត្រីគ.ជ.ប បានឲ្យដឹងថាកាលចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះមានរយៈពេល៩០ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៦ ហើយសំរាប់សង្កាត់ស្វាយរៀងនេះដែរមានអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោតចំនួន៨,៦៩៥ នាក់ ស្រី៤,៧៣០នាក់ និងទូទាំងខេត្តមានចំនួនជាង៤០០,០០០នាក់ស្មើរនឹង៨០ឃុំសង្កាត់។
លោកម៉ែន វិបុល ក្នុងនាមអភិបាលខេត្តលោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់១៨ឆ្នាំឡើងទៅសូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានិងត្រូវយកទៅជាមួយនូវឯកសារដែលពាក់ពន្ធ័ដើម្បីមន្ត្រីគ.ជ.ប ងាយស្រួលនិងចុះឈ្មោះឲ្យបានត្រឹមត្រូវ។ ហើយម៉្យាងវិញទៀតការមានឈ្មោះបោះឆ្នោតទើបយើងមានសិទ្ធបោះឆ្នោតនិងយើងអាចជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលពេញចិត្តក្នុងដឹកនាំនៅមូលដ្ឋានឲ្យមានកាអភិវឌ្ឍន៍រីកចំរើនបន្ថែមទៀត ៕
មតិយោបល់