ព័ត៌មានជាតិ

កម្លាំងនគរបាលបង្រ្កាបករណីផ្ដល់ទីតាំង ជួញដូរ និងប្រើសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់

កំពង់ឆ្នាំង: នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបជាក់ស្ដែង ១ករណីគឺករណី ផ្ដល់ទីតាំង ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ ម៉ៅ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ស្រី ២នាក់៖
១/ឈ្មោះ ហែម ពុធ ហៅ ម៉ៅ ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ កំពង់ឆ្នាំង។
២/ឈ្មោះ តេង រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង។
៣/ឈ្មោះ ខឹម សុខលី ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិ កណ្តាល សង្កាត់កំពង់ឆ្នាំង។

ដកហូត៖ ថ្នាំញៀនចំនួន ៩កញ្ចប់, ម៉ូតូ ១គ្រឿង,ឧបករណ៍ជក់សារធាតុញៀនមួយចំនួន។

ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្ត ៕

មតិយោបល់