-

ម៉ូតូចំនួន០២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស០៤នាក់ រងរបួសធ្ងន់ស្រាល

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង៤៥នាទី លើផ្លូវជាតិលេខ៤៤ ១៧-១៨ ត្រង់ចំណុចភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងមនុស្សចំនួន០២នាក់ទៀត រងរបួសស្រាល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ស្ពឺ 1S-7663 អ្នកបើកបរឈ្មោះ ហេង ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំ មានឌុបមនុស្ស២នាក់៖

ទី១-ឈ្មោះ រឹត ចាន់រី ភេទស្រី អាយុ១៩ឆ្នាំ ទី២-ឈ្មោះ លីន ដារ៉ា ភេទប្រុស អាយុ៣ឆ្នាំ អ្នកទាំងបីរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1J-5959 អ្នកបើកបរឈ្មោះ ភិន ភឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ។

ចំពោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ និងវត្ថុតាងទាំង០២គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង ហើយយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋតាំងក្រូច ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

មតិយោបល់