ព័ត៌មានជាតិ

វ៉ាក់សាំងបង្ការ អាចកាត់បន្ថយការចម្លងកូវីដ-១៩ បាន៤០ភាគរយ, នេះបើតាម WHO

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងបង្ការ COVID-19 ទាំងអស់ដែលមានស្រាប់នាពេលបច្ចុប្បន្ន អាចកាត់បន្ថយការឆ្លងមេរោគបំប្លែងខ្លួន Delta បាន៤០% តែបានព្រមានកុំឱ្យមានយល់ច្រឡំថាមានសន្តិសុខពេលលេញ ក្រោយពីបានចាក់វ៉ាក់សាំងរួចរាល់។

ប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បានជំរុញឲ្យអ្នកដែលបានចាក់វ៉ាក់សាំងរួច នៅទូទាំងពិភពលោក ប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុវត្ថិភាព ដើម្បីចៀសវាងការឆ្លងរោគ ហើយចម្លងបន្តទៅកាន់អ្នកដទៃ ដោយមិនត្រូវភ្លេចខ្លួនការពារដោយសារតែអាងខ្លួនបានចាក់ វ៉ាក់សាំងនោះទេ។

បើតាមការប្រៀបធៀបទិន្នន័យពី WHO, នៅមុនការមកដល់នៃវីរុស Delta វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងរាតត្បាត COVID-19 បានរហូតដល់ទៅ ៦០% ឯណោះ។ ក៏ប៉ុន្តែនៅពេលវីរុសបំប្លែងខ្លួន Delta នេះចាប់ផ្តើមលេចវត្តមាន និងរាតត្បាតខ្លាំងឡើង ប្រសិទ្ធភាពរបស់វ៉ាក់សាំងជារួម បានថមថយមកនៅត្រឹម ៤០% ប៉ុណ្ណោះ៕

ប្រភព៖ AFP

មតិយោបល់