យោងតាមប្រភពព័ត៌មាន softpedia ដែលចុះផ្សាយនៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ២០១៣ ក្រុមហ៊ុន Nokia និង Microsoft និងបង្ហាញ Tablate Lumia 1520 នៅក្នុងខែក្រោយនេះ ដែលមានពីរព៌ណសម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ក្រហម រីឯតម្លៃគឺស្ថិតនៅចន្លោះ ៥០០ ដុល្លារ។
ពាក្យចចាមរាមថាឧបការណ៍នេះនឹងប្រើប្រាស់ Windows 8.1 ជាមួយនឹងអង្គចងចាំ Snapdragon 800 quad-core របស់ក្រុមហ៊ុន Qualcomm ព្រមទាំងល្បឿន 2.15 GHz។ មិនតែប៉ុណ្ណោះ វាមានអេក្រង់ touchscreen 10.1 អ៊ីញ កាមេរ៉ាក្រោយ 6.7 មេហ្គាភិចស៊ែល ការមេរ៉ាមុខ 2 មេហ្គាភិចស៊ែល និងមេម៉ូរី 32 ជីហ្គាបៃដែលភ្ជាប់មកជាមួយស្រេច។
គេរំពឹងទុកថា Nokia Lumia 2520 នឹងបង្ហាញខ្លួន ព្រមទាំងព័ត៌មានជាក់លាក់បន្ថែមជាផ្លូវការនៅខែក្រោយនេះ៕
មតិយោបល់