ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើស្ទឹងហាវ និងកម្លាំងយោធា ខេត្តព្រះសីហនុ ចុះឃាត់ខ្លួនជនសង្ស័យ ទន្ទ្រានដីតំបន់ក្បាលឆាយ

ព្រះសីហនុ:មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះបង្ក្រាបការទន្ទ្រានចូលកាន់កាប់ដីក្នុងតំបន់ក្បាលឆាយ ដោយបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង នៅនឹងកន្លែងប្រព្រឹត្តិ ឈានដល់ការឃាត់ខ្លួន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ។

ករណីបង្ក្រាបការទន្ទ្រានចូលកាន់កាប់ដីក្នុងតំបន់ក្បាលឆាយ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ម៉ូតូ ០១គ្រឿង កាំបិតផ្គាក់ ០១ដើម និងចបកាប់ចំនួន ០១។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់ ទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ ក្រុងព្រះសីហនុ ដើម្បីរៀបចំចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធី។ រីឯមន្ត្រីផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចុះកម្ទេច ឡធ្យូង ចំនួន ០១កន្លែង នៅចំណុចអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផងដែរ៕

photo_2016-04-22_17-05-52 photo_2016-04-22_17-05-56 photo_2016-04-22_17-05-59 photo_2016-04-22_17-06-02 photo_2016-04-22_17-06-06 photo_2016-04-22_17-06-09

មតិយោបល់