-

ជិះម៉ូតូលឿនបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញ: នៅថ្ងៃ សៅរ៍ ១៥រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង (ម៉ូតូបុកបង្កាន់ដៃស្ពានដោយខ្លួនឯង) ត្រង់ចំណុចលើ ស្ពានកំពង់ទួល ស្ថិតនៅក្នុងភូមិ ទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក HONDA Duke ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FG-7427 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុម៉ូតូ បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុច កើតហេតុ ម៉ូតូបានបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យបោកក្បាលនិងបង្កាន់ដៃស្ពាន ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុតែម្ដង ។

មូលហេតុ៖ ម៉ូតូបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។ សម្ភារ:ខូចខាត៖ បណ្ដាលឲ្យម៉ូតូ រងការខូចខាតស្រាល ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវបន្ត ។
សពត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខរង់ចាំស្រាវជ្រាវរកសាច់ញាតិ ៕

មតិយោបល់