កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ ២កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ៦និង៤៥នាទីករណីអំពើលួច(គាស់សាលារៀនបឋមសិក្សាព្រែកហូរ) ចំណុចសាលាបឋមសិក្សាព្រែកហូរភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះជានាយកសាលាឈ្មោះ គោ សាវុធ ភេទប្រុស អាយុ ៤៦ឆ្នាំ ខ្មែរ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ជ្រិន សេងហេង ហៅប៉ែល ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖
១-ទូរទស្សន៍១គ្រឿង។
២-ដែកជ្រុងជើងតុ១។
៣-ម៉ូទ័របូមទឹក១គ្រឿង។
៤-ខ្សែភ្លើង១ដុំ។
៥-កង់១គ្រឿង។
៦-និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
កាលពីពេលវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះបានចេញពីផ្ទះទៅសាលាបឋមសិក្សាព្រែកហូរ ស្រាប់តែឃើញសាលារៀនត្រូវបានគេគាស់បន្ទប់ដាក់សម្ភារៈ និងបន្ទប់ដាក់សៀវភៅបង្រៀនភាសារអង់គ្លេស យកទូរទស្សន៍ ដែកជ្រុងជើងតុ ម៉ូទ័របូមទឹក ខ្សែភ្លើង កង់ ដែកជន្ទា ដែកវេ ក្បាលចាក់វីស៊ីឌី កៅអីជ័រ ព្រមទាំងយកសៀវភៅពុម្ព ភាសាអង់គ្លេស និងភាសាខ្មែរទៅដុតចោលនៅមុខបន្ទប់ជិតដងទង់ជាតិទៀតផង។ឃើញដូចនោះជនរងគ្រោះក៏បានទៅសួរ អ្នកលក់នំនៅក្នុងសាលាឈ្មោះ ម៉ាក់ សាវរី ភេទស្រី អាយុ ៤៥ឆ្មាំ និងឈ្មោះ បងវី ភេទប្រុស អាយុ ៥៣ឆ្នាំ ប្រាប់ថាឈ្មោះ ជ្រិន សេងហេង ហៅប៉ែល ជាអ្នកធ្វើសកម្មភាពគាស់យកទ្រព្យសម្បត្តិរបស់សាលាទើបជនរងគ្រោះមកប្តឹងប៉ូលីសប៉ុស្តិ៍ព្រែកហូរអោយឃាត់ខ្លួនយកមកសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនព្រមសារភាពថា ខ្លួនប្រព្រឹត្តអំពើរបែបនេះដូចការចោទប្រកាន់របស់ដើមបណ្តឹងនោះទេ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់