ភ្នំពេញៈ កម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រតិបត្តិការយ៉ាងក្តៅគគុក ដោយឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីមានជនរងគ្រោះ មកដាក់ពាក្យបណ្តឹងអំពីករណី ត្រូវបានចោរលួចរថយន្ត។ ក្រោយពីទទួលដំណឹងភ្លាម កម្លាំងនគរបាលបានកំណត់មុខសញ្ញា និងធ្វើការចាប់ខ្លួនជនសង្ស័យបានតែម្តង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះល្វែង ជាប់និងផ្សារស៊ិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…
មតិយោបល់