ព័ត៌មានជាតិ

បង្ក្រាបករណីដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ០២​នាក់

តាកែវ: នៅថ្ងៃ ពុធ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២២ និង ៣០នាទី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្ដៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាំងយ៉ាប បានចុះបង្ក្រាបករណីដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី នៅចំណុចភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ឃាត់ខ្លួនបានមុខសញ្ញា ចំនួនពីរនាក់៖

១/ឈ្មោះ ឆាយ ម៉េងហ៊ាង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្លា ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ២/ឈ្មោះ កែវ ថេងឡា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន៖ ១/ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀន២៤កញ្ចប់ ២/ទូរស័ព្ទដៃចំនួន០៤គ្រឿង ៣/ម៉ូតូ០១គ្រឿង ម៉ាក NEX ពណ៌សលឿង ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IN-8137 ។

បន្ទាប់មកកម្លាំងបាននាំខ្លួន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់