បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងស្រី០២នាក់ ម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ ជាបងប្អូនជីដូនមួយ និងគ្នា បានស្លាប់បាត់បង់ជីវិត ខណៈពេលជិះចានជ័រសម្រាប់លាយស៊ីម៉ងត៍ បេះផ្កាឈូកក្នុងស្រះទឹក ហើយលិច បណ្តាលឲ្យលង់ស្លាប់ ។
ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍ របស់នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង០២នាក់ ម្នាក់ឈ្មោះ ស្រឿង លីដា ភេទស្រី អាយុ ១០ ឆ្នាំនិងម្នា់ទៀតឈ្មោះ ឡូ ស្រីនឹង ភេទស្រី អាយុ ០៩ ឆ្នាំ ទាំង០២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ កុមារីរងគ្រោះទាំង០២នាក់ខាងលើ ត្រូវបានជីដូនប្រើឲ្យទៅបេះផ្កាឈូក ដើម្បីយកមកថ្វាយព្រះ ព្រោះជាថ្ងៃពេញបូណ៌មី បន្ទាប់មកក្មេងរងគ្រោះ ក៏បានបបួលគ្នា០២នាក់ បងប្អូនទៅបេះផ្កា ឈូកនៅក្នុងស្រះទឹកសហគមន៍នៅជិតផ្ទះ ដោយជិះចានជ័រសម្រាប់លាយស៊ីម៉ងត៍ទាំង០២នាក់ ពេលជិះដល់កណ្តាលស្រះទឹកចានជ័របានក្រឡាប់ បណ្តាលឲ្យលង់តែម្តង ស្របពេលនោះយាយ របស់កុមារី បានស្រែកហៅអ្នកជិតខាងឲ្យជួយ រួចហើយក៏បានស្រង់យកជនរងគ្រោះទាំង០២នាក់ យកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំគោកកឋិន តែមិនអាចសង្គ្រោះបាន ដោយឪពុកម្តាយមិនអស់ចិត្ត ក៏បានបញ្ជូនទៅសង្រោះបន្ត លុះដឹកទៅដល់មន្ទីរពេទ្យឯកជននៅឃុំភូមិថ្មី នៅតែមិនអាចជួយសង្គ្រោះបាន ព្រោះក្មេងស្រីទាំង០២នាក់ បានស្លាប់តាំងពីស្រង់ពីទឹកមកម៉្លេះ ទើបដឹកសព ត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកស្តាយជាពន់ពេក ៕
មតិយោបល់