ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Ford Ranger បំពានស្ដុប ជ្រុលទៅបុករះរថយន្តស៊េរីទំនើបមួយគ្រឿង និងម៉ូតូ២គ្រឿង ខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ២គ្រឿង និងម៉ូតូ២គ្រឿង ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-9092 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវលេខ២១៤ ខណ:បើកមកដល់ចំណុចកើតហេតុ រថយន្តបានបើកឆ្លងផ្លូវ (ស្ដុបខៀវ) បានពាក់កណ្ដាលផ្លូវទៅហើយ ស្រាប់តែមានរថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-8603 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើងក្នុងល្បឿនលឿន និងបំពានភ្លើងស្ដុបផងនោះ បានជ្រុលទៅបុករថយន្ត FORTUNER និងម៉ូតូ២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចចុះបម្រុងរត់គេចតែត្រូវ សមត្ថកិច្ចតាមឃាត់បាន ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា តែមិនត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនដោះស្រាយ
តាមនីតិវិធីច្បាប់បន្ត ៕

មតិយោបល់