អ៊ុយក្រែនៈ អាជ្ញាធរបានឱ្យដឹងថា នៅយប់ថ្ងៃសុក្រ ឧទ្ធម្ភាគចក្រយោធាអ៊ុយក្រែនមួយគ្រឿងបង្ខំចិត្តចុះចត បន្ទាន់នៅតំបន់ Donetsk ភាគខាងកើតដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ូយក្រែន ប៉ុន្តែសំណាងល្អ អ្នកជិះមិនរងរបួសទេ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ Mi-8 ជាយន្តហោះចម្បាំងបានចុះចតដោយបង្ខំនៅម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ នៅជិតភូមិ Rayske ដែលមានទីតាំងស្ថិតនៅប្រមាណ៤០គីឡូម៉ែត្រ ភាគពាយព្យពីតំបន់កងទ័ពជួរមុខនៃចម្បាំងរដ្ឋាភិបាល និងពួកឧទ្ទាមដើម្បីស្វែងរកឯករាជ្យ។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថាហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីឧទ្ធម្ភាគចឆ្លងចរន្តអគ្កសនី ខណៈពេលព្យាយាមហោះហើរនៅជុំវិញហ្វូងសត្វបក្សីមួយ៕

មតិយោបល់