ព័ត៌មានជាតិ

ឪពុកប្រើសារធាតុញៀនលើសកម្រិត យកកាំបិតផ្គាក់អារកកូនខ្លួនឯង បណ្តាលឲ្យដាច់ស្លាប់បាត់បង់ជីវិត

រតនគិរី: នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទីព្រឹក មានករណីឃាតកម្មយកកាំបិតផ្គាក់អារកកូន ខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ (ឪពុកអារកកូនស្រីបង្កើត) នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្មេងស្រីរងគ្រោះឈ្មោះ ឡុងកុសល ស្រីវួយ អាយុ០១ ឆ្នាំ៤ខែ ជនជាតិខ្មែរ (ត្រូវបានជនសង្ស័យជាឪពុកបង្កើប យកកាំបិតផ្គាក់អារកដាច់ក្បាលចេញពីដងខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការចុះទៅសហការជាមួយ កម្លាំងការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កម្លាំងអាវុធហត្ថស្រុកលំផាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង១ ។

ដោយមានការសម្របសម្រួលនីតិវិធីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ជនសង្ស័យបង្កឈ្មោះ ឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ មានទីលំនៅបច្ចុប្បន្នភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្រោយពីធ្វើសកម្មភាពអារកទៅលើកូនស្រីរួច បានយកកាំបិត និងពូថៅកាប់មកលើខ្លួនឯង បណ្តាលឲ្យរបួស់ចំពីលើក្បាលធ្ងន់ធ្ងរ រួចស្រែកមិនឱ្យអ្នកណា ឬក៏សមត្ថកិច្ចចូលមកជិតខ្លួនឡើយ ។

មូលហេតុ៖ បណ្តាលមកពីជនសង្ស័យប្រើប្រាស់សារធាតុញៀនញៀន ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើនីតិវិធីលួងលោម រហូតដល់វេលាម៉ោង១០និង៣០ នាទីព្រឹក ទើបធ្វើការចាប់ខ្លួនបាន បានយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងបន្តនីតិវិធី ៕

មតិយោបល់