ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅស្រុកព្រៃកប្បាស

តាកែវៈ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីសំណាក់លោក ជីវ ចាន់ដារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃ ព្រហស្បតិ៍៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទីរសៀល កម្លាំងចល័តល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ប្រទះឃើញមុខសញ្ញាគួរឲ្យសង្ស័យម្នាក់ឈ្មោះ ជា ចាន់ពណ៌ រួចក៏បានឃាត់ធ្វើការសាកសួរ និងឆែកឆេរឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន០១កញ្ចប់។ ក្រោយពីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាបឈ្មោះ ជា ចាន់ពណ៌ បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះ ហៀក ប៉ូលីន រស់នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន០១កញ្ចប់
-ទូរស័ព្ទ០១គ្រឿង ម៉ាកអុបប៉ូ
-ម៉ូតូ០១គ្រឿង ម៉ាក់ប៊ិច ពណ៌ក្រហម ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1V-1354 ។

បន្ទាប់មកលោកនាយប៉ុស្តិ៍តាំងយ៉ាបបានរាយការណ៍ជូនលោកអធិការនគរបាលស្រុក និងបញ្ជូនជនសង្ស័យឈ្មោះ ជា ចាន់ពណ៌ មកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីចាត់ការបន្ត ។

នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤និង២៥នាទីរសៀល លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប និងបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះស្រាវជ្រាវបង្ក្រាបបានករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវខ្នងព្រែក ស្ថិតក្នុងភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស និងឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់បន្ថែមទៀត៖
១/ឈ្មោះ ហៀក ប៉ូលីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស(មុខសញ្ញាជួញដូរសកម្ម)។
២/ឈ្មោះ គិន មករា ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស និងបានឆែកឆេរនៅផ្ទះឈ្មោះ ហៀក ប៉ូលីន ស្ថិតនៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស។

ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន១៧កញ្ចប់(ធំ០២កញ្ចប់)
-ទូរស័ព្ទ០២គ្រឿង (អាយហ្វូន០១ , អុបប៉ូ០១)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១។

បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត៕

មតិយោបល់