ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ស៊ីឈ្នួលរើសគ្រាប់ផ្លែចន្ទី ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣៥នាទី ត្រង់ចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិរន្ទះបាញ់កើតទ្បើង បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ឈ្មោះ សុខ នឹង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិទ្បបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានមកស៊ីឈ្នួលរើសគ្រាប់ផ្លែចន្ទីនៅចំណុចភូមិឃុំខាងលើ។

តាមការរាយការណ៍ពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា គ្រោះរន្ទះបាញ់នេះកើតឡើងខណ:ពេលដែលជន រងគ្រោះឈ្មោះ សុខ នឹង កំពុងតែរើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងរលឹម។

ក្រោយពេលដែលទទួលដំណឹងកម្លាំងផ្នែកជំនាញកោសល្យវិច័យបានចុះទៅពិនិត្យសព ព្រមជាមួយនឹងការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិនៃសពបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ សុខ នឹង ពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់៕

មតិយោបល់