តាមការសិក្សាមួយថ្មីរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា Okinawa ជាមួយនឹងសាកលវិទ្យាល័យជាតិអូស្ត្រាលី បានព្យាករណ៍ថា រាងកាយរបស់មនុស្សនឹងចេះតែវិវឌ្ឍទៅមុខ រហូតដល់ទឹកមាត់អាចនឹងក្លាយជាមានសារធាតុពិស ដែលស្រដៀងទៅនឹងសត្វពស់ ។ក្នុងការសិក្សនេះ ក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យទៅលើហ្សែនទាំងឡាយណា ដែលអាចមានទំនាក់ទំនងជាមួយនឹងពិសពស់។ ចុងក្រោយពួកគេក៏អាចរកឃើញទំនាក់ទំនងរវាងក្រពេញទឹកមាត់របស់ពួកថនិកសត្វ និង ក្រពេញពិសរបស់សត្វពស់ ។
ដោយហ្សែនដើមដែលត្រូវការដើម្បីវិវឌ្ឍពិសរបស់ពស់ត្រូវបានគេរកឃើញនៅក្នុងពួកថនិកសត្វ នេះអាចធ្វើឱ្យអ្នកវិទ្យាសាស្ត្រទាយបានថា មនុស្សនឹងអាចព្រោះពិសបានផងដែរ ។យ៉ាងណាមិញ លោក Aneesh Barua ជាប្រធានក្រុមសិក្សាបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រជាច្រើនបានជឿថាវាជាការពិត ដោយនេះទើបតែភស្តុតាងទីមួយប៉ុណ្ណោះ ខណៈអ្នកជំនាញផ្សេងៗបាននិយាយវាមិនទំនងនឹងកើតឡើងឡើយ ៕ប្រភព៖ TimesNowNews
មតិយោបល់