ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ ត្រូវបានកម្លាំងចំរុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ខាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ជាបន្តបន្ទាប់់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី នៅចំណុចខាងលិច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ផល ស៊ែមប៉ាទ្រីក ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ ។ ២-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ៣-ឈ្មោះ សុទ្ធ ជីវ័ន្ដ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់