នៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះតាមរយៈផេកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជូនដំណឹងពី ឱកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់បន្តបរិញ្ញាបត្រ។
អ្នកឧកញ៉ាបានបញ្ជាក់ផងដែរថាចំពោះអាហារូបករណ៍ដែលបានផ្ដល់ជូនទាំង ១៥០ កន្លែងនេះ គឺមានផ្ដល់ជូនផ្តល់កន្លែងស្នាក់នៅ អង្ករ និង ឱកាសការងារធ្វើពេលរៀនចប់ ឬ រៀនបណ្តើរ ធ្វើការបណ្តើរ នៅក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ផ្ទាល់តែម្តង។បន្ថែមលើសពីនេះ ចំពោះមុខជំនាញដែលត្រូវបានផ្ដល់អាហារូបករណ៍ មានដូចជា៖
១. ផ្នែកវិស្វកម្មសំណង់ស៊ីវិល
២. ផ្នែកវិស្វកម្មអគ្គិសនី
៣. ផ្នែកវិស្វកម្មសំណង់ជនបទ
៤. ផ្នែកស្ថាបត្យកម្ម/(អ្នករចនាប្លង់)
៥. ផ្នែកព័ត៌មានវិទ្យា
៦. ផ្នែកលក់ និង ទីផ្សារ
៧. ផ្នែកគ្រប់គ្រង និង រដ្ឋបាល
៨. ផ្នែកគណនេយ្យ
៩. ផ្នែកសិល្បៈ និង ឧស្សាហកម្មច្នៃប្រឌិត
១០. ផ្នែករចនាខាងក្នុង និង រចនាក្រាហ្វិក
១១. ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង
ដោយឡែក ចំពោះជម្រើសសាកលវិទ្យាល័យមានដូចជា ៖
១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
៣. សាកលវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
៤. សាកលវិទ្យាល័យន័រតុន (NORTON)
៥. សាកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (UEF)
៦. វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)
៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
៨. វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ អេស៊ីលីដា (ACELEDA)
៩. សាកលវិទ្យាល័យភូមិន្ទភ្នំពេញវិចិត្រសិល្បៈ (RUFA)
១០. National Institute of Posts, Telecommunications and ICT៕
មតិយោបល់