ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះល្វែង បណ្ដាលឲ្យខូចខាតជាន់ទី៣ ទាំងស្រុង នៅក្រុងស្ទឹងសែន

កំពង់ធំៈ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៤និង២០នាទីរសៀល សិ្ថតនៅភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លើក បណ្ដាលឲ្យឆេះផ្ទះល្វែងឈ្មោះ សេង ហ៊ាន ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ ០៤x១៥ម៉ែត្រ ធ្វើអំពីថ្មលាយឈើប្រក់ស័ង្កសី (ខូចខាតខាងលើជាន់ទី៣ទាំងស្រុង)។

សម្ភារខូចខាតរួមមាន៖
– ទូរទស្សន៍ចំនួន ៣គ្រឿង
– លុយចំនួនប្រហែល ៣លានរៀល
– ទូរខោអាវ
– កុំព្យូទ័រចំនួន ១ឈុត និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៦គ្រឿងរួមមាន៖
– រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានចំនួន ០៣គ្រឿង ។
– រថយន្តអគ្គិភ័យរបស់ស្រុកកំពង់ស្វាយចំនួន ០១គ្រឿង ។
– រថយន្តអគ្គិភ័យរបស់ស្រុកសន្ទុកចំនួន០១គ្រឿង ។
– រថយន្តអគ្គិភ័យរបស់ស្រុកបារាយណ៍ចំនួន០១គ្រឿង ។
– បានប្រើប្រាស់ទឹកអស់១៥រថយន្ដ ស្មើនឹង៦០ម៉ែត្រគុប ៕

មតិយោបល់