ព័ត៌មានជាតិ

ផុតកំណត់ថ្ងៃចរចាផ្ទេរចេញពេលនេះក្លឹបBarcelona កំពុងពិចារណាលប់ចោលកុងត្រាជាមួយនឹង Dembele

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Ousmane Dembele ក្រោយព្យាយាមស្វែងរកក្លឹបមិនបាននៅក្នុងពេលកំណត់នៃការដោះដូរខែមករានេះទៅហើយនោះទំនងជានឹងនៅសល់ជម្រើសមួយទៀតជាមួយនឹង Barcelona។

ជម្រើសតែមួយគត់នោះគឺក្លឹប Barcelona បានទំនងជាសម្រេចទៅហើយគឺការកាត់ផ្តាច់កុងត្រាដែលនៅសេសសល់ទាំងអស់ជាមួយនឹងកីឡាករចោលតែម្តងដោយសុខចិត្តខាតបង់ប្រាក់ជំងឺចិត្តមួយចំនួនទៅឲ្យកីឡាករជាជាងការបង់ប្រាក់កម្រៃប្រចាំសប្តាហ៍ដ៏ច្រើន។

កន្លងមកមុនបញ្ចប់ខែមករាកីឡាករបារាំងរូបនេះធ្លាប់មានលេចឬថាបានទាក់ទងជាមួយនឹងក្លឹបតោខៀវ Chelsea និងក្លឹបមួយចំនួនទៀតដែរប៉ុន្តែមិនបានសម្រេចចិត្តឡើយរហូតដល់ព្រឹកថ្ងៃអង្គារនេះហើយជឿជាក់ថា Barcelona នឹងកាត់ផ្តាច់កុងត្រាដែលនៅសល់ចោលសង្ឃឹមថានឹងអាចបង្វែរប្រាក់ចំណាយទៅលើកីឡាករចំណូលថ្មីជំនួសវិញ៕

មតិយោបល់