បរទេស៖ គ្រូបង្វឹកក្លឹប Leicester City លោក Brenden Rodgers សាជាថ្មីបានចេញមកធ្វើការប្រកាសអះអាងអំពីការប្តេជ្ញាចិត្តរបស់លោកជាមួយនឹងក្លឹបដោយបញ្ជាក់ថាព័ត៌មានចចាមអារ៉ាមដែលអាចផ្ទេរទៅបិសាចក្រហម Man UTD ជំនួសតំណែងលោក Ole Solskjare នោះគឺមិនមែនជាការពិតឡើយ។
គ្រូបង្វឹករូបនេះគឺជាអ្នកដឹកនាំក្រុម Leicester City ទៅស្គាល់ពានរង្វាន់ FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីរដូវកាលមុននិងក៏កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះគ្រូបង្វឹកឆ្នើមៗដើម្បីមកទទួលយកតំណែងជាគ្រូបង្វឹករបស់ Man UTD ផងដែរ។
លោកបានសារភាពទាំងបដិសេធបែបនេះថា៖ពាក្យចចាមអារ៉ាមនឹងតែងតែកើតឡើងជារឿងធម្មតារហូតដល់ពេលដែលមានគ្រូបង្វឹកថ្មីរូបណាមួយត្រូវបានតែងតាំង។ចំណែកឯការតាំងចិត្តរបស់ខ្ញុំគឺនៅទីនេះជាមួយនឹង Leicester CIty និងការអភិវឌ្ឍកីឡាករប៉ុណ្ណោះ៕
មតិយោបល់