ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ចុះហែលទឹកសមុទ្រលេង បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត

​កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤និ១៥នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះស្ដេច សហការជាមួយអាជ្ញាធរឃុំ និងបុគ្គលិកក្រុមហ៊ុនយូញៀន បានធ្វើការស្វែងរកឃើញសាក សព ជនជាតិចិន ឈ្មោះ PAN DAO FEI ដែលបាន ចុះហែលទឹកសមុទ្រលេងបាត់ខ្លួន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៩និង១០នាទី នៅចំណុច ពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

សាកសពកម្លាំងជំនាញ និងពេទ្យមណ្ឌលសុខភាពគិរីសាគរ អាជ្ញាធរឃុំ ធ្វើការពិនិត្យ ឃើញថា សពពិតជាស្លាប់ដោយលង់ទឹក ពិតប្រាកដមែន ។

បច្ចុប្បន្ន សពត្រូវក្រុមហ៊ុនធ្វើការបញ្ជូនទៅភ្នំពេញ តម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិ មកទទួលយក ៕

មតិយោបល់