(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានព្រមានកងទ័ពរុស្ស៊ីថាពួកគេនឹងត្រូវ ប្រឈមមុខនឹងការវាយប្រយុទ្ធគ្នារហូតដល់ស្លាប់ ប្រសិនបើព្យាយាមកាន់កាប់រដ្ឋធានីកៀវ ខណៈស៊ីរ៉ែនប្រកាសអាសន្នពីការទម្លាក់គ្រាប់បែក បានបន្លឺសំឡេងឡើងជាថ្មីនៅព្រឹកថ្ងៃអាទិត្យនេះ។
ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេ (កងទ័ពរុស្ស៊ី) សម្រេចចិត្តទម្លាក់គ្រាប់បែក និងចង់លុបបំបាត់ប្រវត្តិសាស្ត្រនៃតំបន់នេះ…ចង់បំផ្លាញពួកយើងទាំងអស់គ្នា ហើយក្រោយមកពួកគេ ចូលក្នុងរដ្ឋធានីកៀវ ហើយបើទាំងនេះជាវត្ថុបំណងរបស់ពួកគេ នោះទុកឱ្យពួកគេចូលមកចុះ ប៉ុន្តែពួកគេនឹងត្រូវរស់នៅលើទឹកដីនេះតែម្នាក់ ឯង»។
កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំអាល្លឺម៉ង់ និងបារាំងដែលបានជំរុញឱ្យ លោក ពូទីន ចេញបញ្ជាឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ។ ប៉ុន្តែ វិមានក្រឹមឡាំង បានអះអាងថានៅក្នុងជំនួបចាយពេលអស់ជាង ៧៥នាទី មិនមានការលើកឡើងពីបទឈប់បាញ់ឡើយ៕
ប្រភព៖ Reuters
មតិយោបល់