ភ្នំពេញ: មន្ត្រីនៃសាលារាជធានីភ្នំពេញ និងមន្ត្រីសាធារណការក្រុង នៅវេលាយប់ម៉ោង ០៨:០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានរៀបចំកែលំអប្រព័ន្ធចរាចរសាកល្បង តំបន់រង្វង់មូលទួលគោក ដោយតម្លេីងបេតុងទ្រូងផ្លូវ វិថីសម្តេច ប៉ែន នុត ឬផ្លូវលេខ ២៨៩ ប្រវែង ៤៥២ម ចាប់ពីរង្វង់មូលទួលគោកដល់ភ្លេីងស្តុបប្រសព្វរវាងវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥៦៦។
មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជក់ថា ការកែលំអប្រព័ន្ធចរាចរសាកល្បងនេះ នឹងបិទរង្វង់មូលទួលគោក មិនឱ្យធ្វេីចរាចរវិលជុំ ដូចមុនឡេីយ ហេីយការធ្វេីចរាចរពីស្ពានអាកាស ៥មករា មកដល់រង្វង់មូលនេះ នឹងមិនអនុញាត្តឱ្យបត់ឆ្វេង មកផ្លូវលេខ៥៩២ និងផ្លូវលេខ៦០៨ ដូចមុនឡេីយ ប៉ុន្តែការធ្វេីចរាចរ អាចទៅត្រង់ ដោយបត់ឆ្វេង នៅចំណុចភ្លេីងស្តុបប្រសព្វ រវាងវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ៥៦៦។
អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាប និងចូលរួមសហការអនុវត្ត កុំឱ្យមានការកកស្ទះចរាចរ នៅតំបន់នេះទៀត៕
មតិយោបល់