កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ករណីអំពើលួច(មាន់)មិនរាងចាលស្ថិតនៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ បាវ ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ០៣នាក់៖
១.ឈ្មោះ សាត សំណាង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែលស្រុកស្អាង ខេត្តកណ្ដាល។(ឃាត់ខ្លួន)។
២.ឈ្មោះ សាត លាងហ៊ីម ប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិកោះខែលឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល។ (ឃាត់ខ្លួន)
៣.ឈ្មោះ រិទ្ធរ៉ែន ភេទប្រុសអាយុប្រហែល១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ (គេចខ្លួន)។
វត្ថុតាងចាប់យក៖
១.មាន់ឈ្មោលចំនួន០១ក្បាលពណ៌ស(មេអំបៅ)។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុជនរងគ្រោះបានបើករ៉ឺម៉កដឹកកម្មករ ទៅបេះស្វាយនៅឯចំការរួច ក៏បានត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់មាន់ហើយបានដើររកនៅក្នុងភូមិនិងសួរអ្នកជិតខាង តែរកមិនឃើញខណៈពេលនោះជនរងគ្រោះ ក៏មានជិះម៉ូតូដើររកមាន់នៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ស្រាប់តែឃើញជនសង្ស័យឈ្មោះសាតលាងហ៊ីមនិងឈ្មោះសាតសំណាងបានលួចមាន់របស់ខ្លួនយកទៅលក់ក៏បានតេទូរសព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



មតិយោបល់