ឃើញហើយ! នឹកអតីតកាល! រម្លឹកអនុស្សាវរីយ៍អស្ចារ្យពីកម្មវិធីប្រគល់ពានដ៏ធំ អាណាចក្រតារា កាលពី ៩ឆ្នាំមុន

(ភ្នំពេញ)៖ រយៈពេល ៩ ឆ្នាំ កន្លងទៅលឿនបំផុត ហើយជា ពេល ដែល គ្រប់គ្នា ចាំ មិនភ្លេចឡើយនូវព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំប្រចាំប្រទេសកម្ពុជា ដែល រៀបចំ ឡើងមិនចាញ់ប៉ែកបរទេសឡើយ មានទាំងការបង្ហាញវត្តមាន លើកម្រាលព្រំក្រហម ការសម្ដែងជាពិសេស និងពានរង្វាន់អស្ចារ្យជាច្រើន នោះគឺកម្មវិធី «អាណាចក្រតារា»។

អាណាចក្រ តារា គឺ ជា កម្មវិធី ប្រគល់ ពាន រង្វាន់ សិល្បករ លេច ធ្លោ ប្រចាំ ឆ្នាំ ដែល មាន ដូច ជា តារា សម្ដែង តារា ចម្រៀង ពិធី ករ ពិធីការិនី អ្នក និពន្ធ និង អ្នក ដឹកនាំ សម្ដែង ជាដើម ដែល បាន ធ្វើ ឡើង កាល ពី ឆ្នាំ ២០១៣។ នេះ គឺជា ព្រឹត្តិការណ៍ដ៏ធំដែលជាឱកាសក្នុងការតបស្នងនូវស្នាដៃអស្ចារ្យដែល សិល្បករ សិល្បការិនី ខិតខំបញ្ចេញ អស់ពីសមត្ថភាពក្នុងការបម្រើអារម្មណ៍មហាជន ទាំងអស់។

ទោះ ជាកន្លងផុតទៅ ៩ឆ្នាំហើយក្ដី ប៉ុន្តែកម្មវិធីដែល រៀបចំឡើងដោយ sabay នៅតែដក់ជាប់ក្នុងចិត្តរបស់ប្រជាជនកម្ពុជា ហើយក៏ត្រូវ បាន គេ ទទួលស្គាល់ថាជាកម្មវិធីប្រគល់ពានរង្វាន់គ្រប់ទម្រង់សម្រាប់តារាៗ។ ជា ការរម្លឹកអនុស្សាវរីយ៍ល្អៗ សូមទស្សនារូបភាព សស្រង់ចេញពីកម្មវិធី «អាណាចក្រតារា» កាលពីឆ្នាំ ២០១៣ ដូចខាងក្រោម៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *