ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនឃាត់ជនសង្ស័យ៣នាក់ក្នុងបទល្មេីសជាក់ស្តែង

បាត់ដំបងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣៥នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនគរបាលខ ស្នងការ នគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់ណែ នាំបន្ថែមពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង បានធ្វេីការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ត្រង់ចំណុចក្រុមទី១០ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖
១.ឈ្មោះ សួន ចាន់ណា ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២.ឈ្មោះ ថុក សុភក្រ្តា ហៅ ពេជ្រ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ៣.ឈ្មោះ សួន គឹមយ៉ាន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់ ៩,៨៦ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០១គ្រាប់ ទម្ងន់ ០,២៩ក្រាម, ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់), សម្ភារៈសំរាប់រំលែកច្រកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ករណីនេះ ជនសង្ស័យទាំង៣នាក់ខាងលេីកម្លាំងនគរបាលក្រុងរៀបចំកសាងសំ ណុំរឿងបញ្ជូនមកទៅការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការ បន្ត តាមនីតិវិធី ច្បាប់៕

 

មតិយោបល់