ភ្នំពេញៈ នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាកឡិចស៊ីស LX570 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-7576 និងម៉ូតូធុនធំមួយគ្រឿងម៉ាកហុងដា
ពណ៌ក្រហម ខណៈបើកបរបានប៉ះទង្គិចគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ដេរជាច្រើនថ្នេរ ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូធ្វើដំណើរពីលិចទៅកើត ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចជាមួយ រថយន្ត១គ្រឿងម៉ាកឡិចស៊ីស បណ្តាលឲ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្រ្គោះ បន្ទាន់ និងដេរចំនួន១០ថ្នេរ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុទៅតាមនីតិវិធីផ្លូវច្បាប់ ។ ករណីនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់មាន ប្រភពណាបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ថាខាងណាជាអ្នកខុស ។ ចំណែកអ្នកបើកបរក៏មិនទាន់ស្គាល់អត្តសញ្ញាណនោះដែរ ។ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់