ព័ត៌មានជាតិ

រថយន្តដឹកទឹកសុទ្ធស៊ុបភើហាយ-ធិច បើកបុកនិងកិនម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចារចរណ៍ មួយបានកើតឡើង រថយន្តដឹកទឹកសុទ្ធមួយគ្រឿងមានយីហោ ស៊ុបភើហាយ-ធិច បើកបុកនិងកិនម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល់ ម្នាក់សង្ស័យបាក់ជើងត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកសុទ្ធ ពណ៌ខៀវ មួយគ្រឿង មានយីហោ ស៊ុបភើហាយ-ធិច ពាក់ស្លាកលេខភ្នំពេញ 3C-3202 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាម បណ្តោយផ្លូវ២១៧ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ទល់មុខវត្តសន្សំកុសល ស្រាប់តែរថយន្តបង្កហេតុ នវបានបើកបុកនិងកិនម៉ូតូចំនួនពីរគ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល ។ អ្នករងរបួសធ្ងន់សង្ស័យបាក់ជើង ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯតៃកុងរថយន្តបង្កហេតុនោះវិញ បន្ទាប់ពីកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចទៅដល់ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បានចុះទៅអន្តរាគមន៍ភ្លាមៗ យករថយន្តនិងម៉ូតូទៅដាក់អែបខាង ដើម្បីសម្រួលចរាចរណ៍កុំឲ្យកកស្ទះដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News មិនទាន់ដឹងពីដោះស្រាយយ៉ាងណានោះទេ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់