ព័ត៌មានជាតិ

លោក ហ្សេលេនស្គីថា អ៊ុយក្រែនត្រៀមខ្លួនពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេចដើម្បីពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។

ថ្លែងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធវីដេអូ ជាមួយអ្នកសារព័ត៌មានរុស្ស៊ី រយ:ពេល៩០នាទីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គីសង្កត់ធ្ងន់ថាការឈ្លានពានរបស់រុស្ស៊ី បានបង្កការបំផ្លិចបំផ្លាញដល់បណ្ដាទីក្រុងដែលមានប្រជាជននិយាយភាសារុស្ស៊ីក្នុងប្រទេស អ៊ុយក្រែន ពោលគឺការខូចខាតមានទំហំធំជាងជាងសង្រ្គាមរបស់រុស្ស៊ីក្នុងតំបន់ឆេឆេនី (Chechnya) ទៅទៀត។

លោកបានបន្ថែមដូច្នេះថា «យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីការធានាសន្តិសុខ, អព្យាក្រឹតភាព និងលក្ខន្តិកគ្មាននុយក្លេអ៊ែរនៃរដ្ឋរបស់យើង ដែលទាំងនេះសុទ្ធសឹងតែជាចំណុចសំខាន់ៗ»។

តែយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថាសន្ធិសញ្ញាសន្តិភាពណាមួយរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានមានការធានាពី ភាគីទី៣ដែរ ហើយត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិជាមុនសិន៕

ប្រភព៖​​​​​​ Reuters

In this image from video provided by the Ukrainian Presidential Press Office, Ukrainian President Volodymyr Zelenskyy speaks during a meeting with Slovenia Prime Minister Janez Jansa, Czech Republic Prime Minister Petr Fiala, Polish Prime Minister Mateusz Morawiecki and Polish Deputy Prime Minister Jaroslaw Kaczynski on behalf of the European Council, in Kyiv, Ukraine, on Tuesday, March 15, 2022. (Ukrainian Presidential Press Office via AP)

មតិយោបល់