ព័ត៌មានជាតិ

នាំគ្នាទៅងូតទឹកលេង ឃើញម្នាក់លង់ទឹក ម្នាក់ទៀតក៏ចុះទៅជួយ បណ្ដាលឲ្យលង់ស្លាប់ទាំង២

ក្រចេះ: កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានករណីលង់ទឹកស្លាប់ ២នាក់ ស្ថិតចំណុចព្រែកទេ ភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្មេងរងគ្រោះ៖
១/ឈ្មោះ យោ សុខណី អាយុ១៦ឆ្នាំ។
២/ឈ្មោះ រិន ណាសួន ភេទស្រី អាយុ១០ឆ្នាំ។

ដំណើររឿង៖ នៅថ្ងៃកើតហេតុ ពួកគេទាំងពីរបាននាំគ្នាទៅងូតទឹកព្រែកទេ ដែលមានចម្ងាយជាង ២០ម៉ែត្រពីផ្ទះ ពេលនោះក្មេងស្រីរងគ្រោះឈ្មោះ រិន ណាសួន បានលង់ទឹកហើយក្មេងស្រីរងគ្រោះឈ្មោះ យោ សុខណី បានចុះជួយតែត្រូវបានបានជួបហេតុការណ៍លង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់