ព័ត៌មានជាតិ

ករណីភ្លៀងនិងខ្យល់កន្រ្តាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៧ខ្នង រលំនិងរបើកដំបូលរងការខូចខាត

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានភ្លៀងនឹងខ្យល់កន្រ្តាក់ បណ្ដាលឲ្យរលំផ្ទះនឹងរបើកដំបូលផ្ទះអស់ចំនួន៧ខ្នងផ្ទះ នៅភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

១. ផ្ទះឈ្មោះ ហ៊ុំ សារិត ប្រកស៊ីប្រូ ជញ្ជាំងក្ដារ ខូចខាតទាំងស្រុង និងខូចគោយន្ត១គ្រឿង ។
២. ផ្ទះឈ្មោះ ព្រំ រស្មី របើកស័ង្កសីអស់ចំនួន២០សន្លឹក ។
៣. ផ្ទះឈ្មោះ អៀង ឧត្តម របើក ក្បឿង អស់់ចំនួន១០០សន្លឹកនឹងស័ង្កសី២០សន្លឹក ។
៤. ផ្ទះឈ្មោះ សាំង ស៊ីណា របើកស័ង្កសីចំនួន៧សន្លឹក ។
៥. ផ្ទះឈ្មោះ ពឿន មុំ របើកស៊ីប្រូអស់ចំនួន២០សន្លឹក ។
៦. ផ្ទះឈ្មោះ អៀង អុន របើកស័ង្កសី អស់ចំនួន១០សន្លឹក ។
៧. ផ្ទះឈ្មោះ ព្រំ ចិន របើក ព្រំដំបូល ។

នៅក្នុងហេតុការណ៍ខាងលើ មិនមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ ៕

មតិយោបល់