ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត នៅខណ្ឌទួលគោក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោងប្រមាណ៩និង៥០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ២៤៧ ក្នុងភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចេញរថយន្តជួយអន្តរាគមន៍ ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់