ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីប្រើប្រាស់សារធាតុញៀននិងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឃាត់ខ្លួនបុរសម្នាក់ករណីប្រើប្រាស់សារធាតុញៀននិងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ។

លោកវរសេនីយ៍ទោ ឈឿន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនសង្ស័យឈ្មោះហេង គឹមហួង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពាក្យបណ្តឹងរបស់ឪពុកម្តាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយសារជននេះប្រើអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។

តាមការរៀបរាប់ពីឪពុកម្តាយថាកូនរបស់គាត់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន០៥ដងរួចមកហើយពេលចេញមកវិញមិនកែប្រែនៅតែប្រើប្រាស់ថ្នាំញៀននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសារទើបគាត់ស៊ូទ្រាំលែងបានក៏សម្រេចចិត្តប្តឹងនគរបាលឲ្យឃាត់ខ្លួននិងសំណូមពរឲ្យចាតា់រតាមនីតិវិធី៕

 

មតិយោបល់