ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ បើករថយន្តកាមារីហាយប្រ៊ីត បុករថយន្តតូយ៉ូតាព្រូស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយជនជាតិវៀតណាមម្នាក់បើករថយន្តលឿន បុកបង្គោលភ្លើងស្លាកសញ្ញាចរាចរ រួចជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុកែង និងផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6712 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ១០៥ លុះមកដល់ចំណុចកើតហេតុ ភ្លើងស្ដុបពណ៌បៃតងក៏បើកឆ្លង ខណ:ជិតផុតទៅហើយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក កាមារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7185 បើកដោយជនជាតិវៀតណាម ក្នុងល្បឿនលឿនបំពានភ្លើងស្ដុបពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុពីលិចទៅកើត ជ្រុលបុករថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុភាគីទាំងពីរ បានធ្វើការចរចាដោះស្រាយគ្នាដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងរថយន្តកាមារីហាយប្រ៊ីត ព្រមយករថយន្តតូយ៉ូតាព្រូសទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់