ព័ត៌មានជាតិ

រថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: នាវេលាម៉ោង០២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ទីតាំងស្ថិតនៅម្តុំលូប្រាំ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿងបើកបរធ្វើដំណើរតាមបណ្តោយកើតហេតុខាងលើ ។ ពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាពេញទំហឹងខ្ទាតចូលផ្ទះប្រជាពលរដ្ឋ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ចំនួន៣នាក់ ។ ជនរងគ្រោះត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ករណីនេះ ក៏បង្កការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាចោមរោមមើល ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ។ ករណីនេះក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីមូលហេតុនោះពិតប្រាកដនូវឡើយ ។ ចំណែកកម្លាំងសមត្ថកិច្ច បានធ្វើការសាកសួរស្រាវជ្រាវ ពីមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ ។

សូមបញ្ជាក់ថា ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានមនុស្សរងគ្រោះថ្នាក់ចំនួន៣នាក់ ។ ដោយឡែករថយន្តទាំងពីរគ្រឿង រងការខូចខាតធ្ងន់ធ្ងរទាំងខាងសង ។ ហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ទៅឲ្យការិយាល័ផ្នែកចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់