ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាកហ្វត មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតបុករថយន្តព្រូស ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តព្រូស ពណ៌កណ្ដុរប្រមេះ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BP-4251 បើកបរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតមកលិចបម្រុងបត់ឆ្លងផ្លូវ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញបុរសម្នាក់ទៀត បានបើករថយន្តបង្កម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា HSB.6789 បើកបរតាមបណ្ដោយផ្លូវ អូស៊ី អាយស៊ី ក្នុងទិសដៅពីត្បូងទៅជើង ។ ពេលមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តព្រូស ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ខូចខាតតែរថយន្តប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កព្រមសងសំណងជួសជុល ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់