ព័ត៌មានជាតិ

រថយន្តHyundai បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់ស្រាលនៅស្រុកមណ្ឌលសីមា

កោះកុង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ររវាងរថយន្តម៉ាក Hyundai បុកជាមួយម៉ូតូ
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីយប់ នៅចំណុច ភូមិចាំយាម យុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមរបាយការណ៍បានឲ្យដឹងថា ភាគីរថយន្តម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 2AW-6591 បានបុកជាមួយនឹងម៉ូតូម៉ាក Dream ពាក់ស្លាកលេខ កោះកុង 1A-9359 បណ្តាលឲ្យអ្នកបើកម៉ូតូនឹងអ្នករួមតំណើរងរបួសធ្ងុនស្រាលចំនួន០៤នាក់ ។
អ្នកបើករថយន្តឈ្មោះ ម៉ឺង សុវណ្ណារឹទ្ធ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ជនរងគ្រោះឈ្មោះ ជឹម ចាន់ថុយ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិចាំយាម ស្រុកមណ្ឌលសីមា ( រងរបួសធ្ងន់ ) ។
ជនរងគ្រោះឈ្មោះ ជន ឃី ភេទស្រី អាយុ ២៧ ឆ្នាំ ( រងរបួសស្រាល ) និងក្មេងប្រុស ០២ នាក់ត្រូវជាកូនជនរងគ្រោ:រងរបួសស្រាល ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្ត ចំណែករថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាន ៕

 

មតិយោបល់