ព័ត៌មានជាតិ

ថ្លៃលក់ប្រេងសាំងធម្មតា៣៣០០រៀល ស៊ុបពែរ៣៣៥០រៀល ម៉ាស៊ូត៣០៥០រៀល

ភ្នំពេញ: តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធន:សម្រាប់រយ:ពេល១០ថ្ងៃ មានដូចតទៅ គឺប្រេងសាំងស៊ុបពែរ ថ្លៃ៣៣៥០រៀល ក្នុងមួយលីត្រ ប្រេងសាំងធម្មតា ថ្លៃ៣៣០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ថ្លៃ៣០៥០រៀល ក្នុងមួយលីត្រ។

តម្លៃលក់រាយនូវប្រេងឥន្ធន:នេះ ត្រូវដាក់ឲ្យអនុវត្តនៅគ្រប់ស្ថានីយប្រេងឥន្ធន:ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦៕

ថ្លៃលក់ប្រេង ២២-០១ កញ្ញា

មតិយោបល់