លោក Byambarenchin Bayoraa គ្រូបង្វឹកចំបាប់សញ្ជាតិម៉ុងហ្គោលី បានស្រាតខោអាវចេញ ដើម្បីបញ្ជាក់ពីការមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ដែលធ្វើឱ្យកូនក្រុមរបស់លោកចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅអូឡាំពិក។
Ganzorig Mandakhnaran ជាកីឡាករចំបាប់ និងជាកូនសិស្សរបស់លោក Bayoraa ។ កីឡាកររូបនេះចូលប្រកួតចំបាប់ក្នុងវិញ្ញាសា៦៥គីឡូក្រាម ជាមួយកីឡាកររបស់ Ikhtiyor Navruzov ។ ក្នុងការប្រកួតនេះដែរ Ganzorig គិតថាខ្លួនឯងទទួលបានជ័យជម្នះទៅហើយ ប៉ុន្តែជាចុងក្រោយបែរជាចាញ់កីឡាកររបស់ប្រទេសអូប៉េគីស្ថានទៅវិញ ដោយការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល។
ហេតុដូច្នេះហើយ ទើបបានជាលោក Bayoraa បានការខឹងសម្បាជាខ្លាំង រហូតដល់ដោះសំលៀកបំពាក់ចេញ បង្ហាញពីការមិនពេញចិត្តចំពោះការកាត់សេចក្ដីនេះថែមទៀតផង។ យ៉ាងណាមិញ ការដោះសំលៀកបំបាក់នេះ បានត្រឹមតែទទួលបានកាតក្រហមប៉ុណ្ណោះ មិនអាចដោះស្រាយបញ្ហាអ្វីបាននោះទេ។
សូមបញ្ជាក់ថា Ganzorig Mandakhnaran និង Ikhtiyor Navruzov ប្រកួតគ្នាដើម្បីដណ្ដើមយកមេដាយសំរិទ្ធ ក្នុងវិញ្ញាសាចំបាប់ចុងក្រោយនៅអូឡាំពិកនាប្រទេសប្រេស៊ីលកាលពីយប់មិញនេះ៕
មតិយោបល់