កាលពីឆ្នាំ ១៩៧២ លោក Bill Gates និង Paul Allen ដែលជាមិត្តតាំងពីកុមា បាននាំគ្នាបង្កើតនូវកុំព្យូទ័រដំបូងបំផុតមានឈ្មោះថា “Traf-O-Data” ព្រោះថាអ្នកទាំងពីជាអ្នកជំនាញខាង Programming ផ្ទុយស្រឡះពី Steve Jobs។

ក្រោយពីអភិវឌ្ឍន៍បន្ដិចម្ដងៗ នៅថ្ងៃទី០៤ខែមេសា ឆ្នាំ ១៩៧៥ ក្រុមហ៊ុន Microsoft ក៏បានលេចរូបរាងជាផ្លូវការ ដោយនៅពេលនេះ លោក Bill Gates ជានាយកប្រតិបត្តិ។ តើលោកអ្នកដឹងទេថា តាំងពីឆ្នាំ ១៩៧៥ មកដល់ពេលនេះ ក្រុមហ៊ុន Microsoft មាននាយកប្រតិបត្តិប៉ុន្មានហើយ?
លោក Bill Gates គឺជានាយកប្រតិបត្តិដំបូងបំផុតរបស់ Microsoft ហើយក៏ជាសហស្ថាបនិកផងដែរ ដោយលោកបានកាន់តំណែងជានាយកប្រតិបត្តិចាប់តាំងពីឆ្នាំ ១៩៧៥ រហូតមកដល់ថ្ងៃទី១៣ខែមករា ឆ្នាំ ២០០០ លោកបានសម្រេចចិត្តលាលែងពីតំណែងនាយកប្រតិបត្តិ។
ក្រោយពីលោក Gates លាឈប់ តំណែងមួយនេះត្រូវបានប្រគល់ទៅឲ្យលោក Steve Ballmer ដែលជាមិត្តសម្លាញ់របស់លោកដែលរៀនជាមួយគ្នាតាំងពីវិទ្យាល័យ។ នៅក្នុងអំឡុងពេលដែលលោក Ballmer គ្រងតំណែងមានសមិទ្ធិផលជាច្រើនបានកើតឡើង ប៉ុន្តែនៅចុងឆ្នាំ ២០១៣ នាខែសីហា លោក Ballmer បានប្រកាសចូលនិវត្តន៍នៅក្នុងរយៈពេល ១២ខែបន្ទាប់ពីចេញសេចក្ដីប្រកាស។
វាមិនមែនជារឿងល្អនោះទេ ដែលនាយកប្រតិបត្តិមួយប្រកាសលាឈប់នៅក្នុងរយៈពេល ១២ខែនោះ ប៉ុន្តែក្រុមប្រឹក្សាភិបាល Microsoft ដែលមានលោក Bill Gates ជាប្រធានបានចំណាយពេល ៦ខែក្នុងការស្វែងរកនាយកប្រតិបត្តិថ្មី ទីបំផុតនៅថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រុមហ៊ុន Microsoft ក៏បានប្រកាសតែងតាំងលោក Satya Nadella បុគ្គលិនចាស់វស្សារបស់ខ្លួនឲ្យឡើងកាន់តំណែងជានាយកប្រតិបត្តិថ្មីតែម្ដង ស្របពេលនោះ លោក Bill Gates ក៏បានប្រកាសលាឈប់ពីតំណែងប្រធានក្រុមប្រឹក្សាភិបាលផងដែរ ហើយជំនួសដោយលោក John Thompson។
សរុបសេចក្ដីមកចាប់តាំងពីក្រុមហ៊ុន Microsoft បង្កើត រហូតមកដល់ពេលនេះ គឺទើបតែមាននាយកប្រតិបត្តិ ៣រូបប៉ុណ្ណោះ ទី១គឺលោក Bill Gates ដែលជាសហស្ថាបនិក ទី២គឺលោក Steve Ballmer ដែលជាមិត្តភ័ត្តិរបស់លោក Bill Gates និងទី៣ លោក Satya Nadella បុគ្គលិកជើងចាស់ជនជាតិឥណ្ឌា៕
មតិយោបល់