ព័ត៌មានសិល្បៈ និងកម្សាន្ត

វ័យកាន់តែជ្រេក្តី តែសម្រស់ មាស សុខសោភា កាន់តែញាក់ខ្លាំង ពេលតែងខ្លួនបែបនេះ

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្មរាមអ្នកនាង មាស សុខសោភា បានសាងភាពភ្ញាក់ផ្អើលដល់មហាជន ព្រមទាំងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហាញរូបថតពីរសន្លឹក បញ្ចេញសម្រស់ដ៏ស្រស់ស្អាតខ្លាំង រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

យ៉ាងណាមិញ នៅក្នុងរូបថតប៉ុន្មានប៉ុស្តិ៍នោះ តារាចម្រៀងស្រីសម្លេងផ្អែមពិរោះ អ្នកនាង មាស សុខសោភា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតរ៉ូបខ្វាត់ខ្វែង ស៊ិចស៊ីបញ្ចេញសាច់ អមដោយការផាត់មុខ និងធ្វើសក់យ៉ាងស្រស់ស្អាត ព្រមទាំងបបូរមាត់បែបស៊ិចស៉ី មើលមួយភ្លែតចាប់ភ្លឹកសម្រស់របស់តារាស្រីរូបនេះតែម្តង។

ជាពិសេស ពេលតុបតែងក្នុងឈុតមួយនេះ តារាចម្រៀង មាស សុខសោភា ធ្វើឲ្យហ្វេនៗមើលមិនចេះឆ្អែតភ្នែក ថែមទាំងសរសើរថាអាដលមិនដឹងមានរូបមន្តអីបានជា រូបសម្បត្តិនៅតែខ្ចីហើយក្មេងដល់ថ្នាក់នេះ ស្បែកវិញរកតែស្នាមជ្រួញមួយមិនឃើញ ខ្ញង់សា.ហាវណាស់៕

មតិយោបល់