បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទីព្រឹក ត្រង់ចំណុចជើងភ្នំទាក់ព្រាត់ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ មានករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនស្លាប់០១នាក់។
ជនរងគ្រោះឈ្មោះ ម៉ុន សាមី ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមការបញ្ជាក់ពីក្រុមគ្រួសារនិងអ្នកជិតខាងបានឲ្យដឹងថាក្មេងប្រុសរងគ្រោះខាងលើសម្រេចចិត្តចង.កបញ្ចប់ជីវិតរបស់ខ្លួននេះដោយសារចាយលុយលក់ដំឡូងអស់ខ្លាចឪពុកម្តាយស្តីបន្ទោស។
ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើសពក្មេងប្រុសរងគ្រោះឈ្មោះម៉ុនសាមីពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់